Hebrews 9

1នៅក្នុងកិច្ច​ព្រមព្រៀង​មុនមានក្បួនតម្រា​សម្រាប់​ការ​បម្រើហើយ​ក៏​មាន​ទីបរិសុទ្ធនៅ​លោកិយ៍​នេះដែរ 2ដ្បិតពួកគេ​សង់រោង​ហើយ​នៅផ្នែក​ខាង​មុខដែល​គេ​ហៅថា​ទី​បរិសុទ្ធនោះមាន​ជើង​ចង្កៀងតុនិងនំប៉័ង​តាំង​ថ្វាយ 3រីឯនៅ​ខាង​ក្រោយវាំងននទីពីរ​មាន​ផ្នែក​មួយ​ទៀត​ដែល​ហៅថា​ទី​បរិសុទ្ធបំផុត 4នៅទីនោះ​មានឧបករណ៍​សម្រាប់​ដុត​គ្រឿង​ក្រអូប​ធ្វើ​អំពី​មាសនិងហិប​នៃ​កិច្ច​ព្រមព្រៀង​ដែល​ស្រោបមាសជុំវិញ​ទាំង​អស់​ហើយ​នៅក្នុង​ហិប​នោះ​មាន​ពានមាសមួយដាក់​នំ​ម៉ាណាព្រមទាំងដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ស្លឹក​ដុះ​ចេញ​មកនិងបន្ទះថ្ម​នៃ​កិច្ច​ព្រម​ព្រៀង 5ហើយពីលើ​ហិប​នោះ​មាន​រូបចេរ៉ូប៊ីន​ដ៏​មាន​សិរីរុងរឿងបាំងពីលើ​ទី​សណ្ដោសប្រោស​ប៉ុន្ដែ​នៅ​ពេលនេះ​យើង​មិនអាចនិយាយអំពី​រឿង​ទាំងនេះ​ឲ្យ​បាន​ល្អិតល្អន់ទេ 6ពេលរបស់​ទាំងនេះ​បាន​រៀបចំរួចរាល់​ហើយ​ពួក​សង្ឃ​ក៏​ចូលទៅក្នុងរោង​ផ្នែក​ខាង​មុខ​ដើម្បី​ធ្វើ​ការ​បម្រើ 7ប៉ុន្ដែនៅផ្នែកទីពីរ​មាន​តែ​សម្ដេច​សង្ឃប៉ុណ្ណោះ​ដែល​អាច​ចូល​បាន​ក្នុង​មួយឆ្នាំម្ដង​ដោយ​មានឈាមដែល​គាត់​ត្រូវ​ថ្វាយសម្រាប់ខ្លួនឯងនិងសម្រាប់បាប​របស់​ប្រជាជន 8ព្រះវិញ្ញាណបរិសុទ្ធ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​នេះថាដរាបណា​ផ្នែក​ខាង​មុខ​នៃ​រោង​នៅ​មាន​នៅ​ឡើយ​នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក៏​ពុំទាន់បើកចំហ​ដែរ។ 9នេះគឺ​ជា​ការ​ប្រៀបប្រដូចអំពីបច្ចុប្បន្នកាលដែល​ការ​ថ្វាយ​តង្វាយនិងយញ្ញបូជាពុំអាច​ធ្វើ​ឲ្យ​មនសិការ​របស់​អ្នកបម្រើ​គ្រប់​លក្ខណ៍បានឡើយ 10ទាំងនោះគ្រាន់តែ​ជា​ក្បួនតម្រា​ខាង​សាច់ឈាមអំពី​ម្ហូប​អាហារភេសជ្ជះនិង​ការ​លាង​សំអាតផ្សេងៗប៉ុណ្ណោះ​ដែល​បាន​ប្រើរហូតដល់ពេលដែល​មាន​ការ​កែប្រែ​ឡើង​វិញ 11កាលព្រះ​គ្រិស្ដ​បាន​យាង​មក​ធ្វើ​ជា​សម្ដេច​សង្ឃខាងឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ព្រះអង្គ​បាន​យាង​កាត់រោង​ដ៏​វិសេសជាងហើយគ្រប់​លក្ខណ៍​ជាង​ដែល​មិនមែនធ្វើ​ឡើង​ដោយ​ដៃ​មនុស្សទេ​ហើយ​ក៏​មិនមែនជា​របស់​ពិភពលោកនេះ​ដែរ។ 12ព្រះអង្គមិន​បាន​យកឈាមពពែឈ្មោល​ឈាម​កូន​គោទេតែ​បាន​យកឈាម​របស់​ព្រះអង្គផ្ទាល់ចូលក្នុង​ទី​បរិសុទ្ធបំផុតតែម្ដង​ជា​ការ​ស្រេច​ទាំង​ទទួលបាន​សេចក្ដី​ប្រោសលោះ​ដ៏​អស់កល្បជានិច្ច 13ដ្បិតបើ​ឈាម​គោឈ្មោលឈាមពពែឈ្មោលនិងផេះគោក្រមុំ​ដែល​គេ​ប្រោះ​លើ​ពួក​អ្នកស្មោគគ្រោក​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​បរិសុទ្ធហើយធ្វើឲ្យសាច់ឈាម​ជ្រះ​ស្អាត​ទៅ​ហើយ 14នោះឈាម​របស់​ព្រះ​គ្រិស្ដដែល​បាន​ថ្វាយអង្គទ្រង់​ទុកជា​តង្វាយ​ដ៏​ឥតសៅហ្មង​ដល់​ព្រះជាម្ចាស់តាមរយៈ​ព្រះ​វិញ្ញាណ​ដ៏​អស់កល្បជានិច្ច​វិញ​កាន់តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើងស្អាតពីកិច្ចការ​ខាង​ឯ​សេចក្ដីស្លាប់​ទៅ​ទៀតដើម្បី​ឲ្យ​បម្រើព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ 15ហេតុនេះហើយ​បានជា​ព្រះអង្គ​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀងថ្មីដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅទទួលបានមរតក​ដ៏​អស់កល្បជានិច្ច​ដែល​បាន​សន្យា​ដោយ​ព្រះអង្គ​សោយ​ទិវង្គតដើម្បីលោះ​គេ​ឲ្យ​រួច​ពី​ការល្មើស​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​កាល​នៅ​ក្រោមកិច្ច​ព្រម​ព្រៀងមុន 16ដ្បិតទីណា​មាន​បណ្ដាំមរតក​ទីនោះ​ត្រូវតែមាន​សេចក្ដី​បញ្ជាក់​ថា​អ្នកដែល​សរសេរ​បណ្ដាំ​បាន​ស្លាប់​ហើយ 17ដ្បិតបណ្ដាំមរតក​អាច​យក​ជាការ​បានលុះត្រាតែ​អ្នក​សរសេរ​បាន​ស្លាប់​ហើយ​ប៉ុន្ដែពេលអ្នកសរសេរ​នៅ​រស់​នៅ​ឡើយ​បណ្ដាំ​នោះ​មិន​អាច​យក​ជាការ​បានទេ 18ដូច្នេះហើយ​កិច្ច​ព្រមព្រៀង​មុនក៏​មិន​អាច​យក​ជាការបានដែរ​បើ​គ្មានឈាម 19ដ្បិតពេល​លោក​ម៉ូសេ​បាន​ប្រកាស​ប្រាប់​ប្រជាជនទាំងអស់​អំពី​បញ្ញត្ដិទាំងឡាយស្របតាមគម្ពីរវិន័យ​រួច​ហើយ​គាត់​ក៏​យករោមចៀម​ពណ៌​ក្រហមទុំនិង​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​នៅក្នុង​ឈាម​កូន​គោ​ឈាម​ពពែនិងទឹកហើយប្រោះ​លើ​គម្ពីរនិងប្រជាជនទាំងអស់ 20ទាំងនិយាយថានេះ​ជា​ឈាម​នៃ​កិច្ច​ព្រមព្រៀងដែលព្រះជាម្ចាស់​បាន​បង្គាប់មកអ្នករាល់គ្នា 21បន្ទាប់មកគាត់​ក៏ប្រោះឈាមបែបដូច្នោះដែរ​ទៅលើ​រោងនិង​ទៅ​លើ​ឧបករណ៍ទាំងអស់​សម្រាប់​ការ​បម្រើ 22ស្របតាមគម្ពីរវិន័យ​អ្វីៗ​ស្ទើរតែទាំងអស់​បាន​ស្អាតដោយសារឈាមហើយ​បើ​គ្មាន​ការ​បង្ហូរឈាមទេ​នោះ​ក៏​គ្មាន​ការ​លើកលែងទោស​ដែរ។ 23ដូច្នេះចាំបាច់​ត្រូវ​ឲ្យ​គំរូ​នៃ​អ្វីៗ​ដែលនៅស្ថានសួគ៌មាន​ការ​សំអាត​ដោយ​ពិធី​ទាំងនេះប៉ុន្ដែ​អ្វីៗ​ដែល​នៅ​ស្ថានសួគ៌នោះ​ត្រូវ​សំអាត​ដោយ​យញ្ញបូជាដ៏​ប្រសើរ​ជាងនេះ 24ដ្បិតព្រះ​គ្រិស្ដមិន​បាន​យាង​ចូលក្នុង​ទី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ដែល​គ្រាន់តែ​ជា​រូបតំណាង​នៃ​របស់​ពិត​ប៉ុណ្ណោះ​ទេគឺ​ព្រះអង្គ​បាន​យាង​ចូល​ក្នុងស្ថានសួគ៌តែម្ដង​ដើម្បី​នឹង​បង្ហាញ​អង្គទ្រង់​ជំនួសយើង​នៅចំពោះ​ព្រះ​ភក្ដ្រ​របស់​ព្រះជាម្ចាស់​នៅពេល​ឥឡូវនេះ 25ព្រះអង្គមិន​បាន​ថ្វាយអង្គទ្រង់​ជា​ច្រើនលើកដូចជា​សម្ដេច​សង្ឃ​ដែល​ចូលក្នុង​ទី​បរិសុទ្ធបំផុត​ជា​រៀងរាល់ឆ្នាំដោយយកឈាម​ដែល​មិនមែន​ជា​របស់​ខ្លួនឯងនោះឡើយ 26ដ្បិតបើ​ដូច្នេះ​មែន​នោះ​ព្រះអង្គ​មុខជា​ត្រូវរងទុក្ខ​ជា​ច្រើនលើកតាំងពីកំណើតពិភពលោក​មក​ម៉្លេះ​ប៉ុន្ដែនៅគ្រាចុងក្រោយនេះ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​តែមួយដង​គត់​ដើម្បីលុបបំបាត់បាបដោយ​ថ្វាយ​អង្គទ្រង់​ទុកជា​យញ្ញបូជា 27មនុស្សត្រូវ​កំណត់​ឲ្យ​ស្លាប់មួយដង​ហើយ​បន្ទាប់មក​ត្រូវ​ជាប់​ជំនុំជម្រះ​ជា​យ៉ាងណា 28ព្រះគ្រិស្ដក៏ថ្វាយ​អង្គទ្រង់​តែ​មួយដងដើម្បីដក​យក​បាបចេញ​ពី​មនុស្ស​ជាច្រើន​ជា​យ៉ាងនោះដែរ​ព្រះអង្គ​នឹង​បង្ហាញខ្លួនជា​លើក​ទីពីរ​ប៉ុន្ដែ​គ្មាន​ការ​ដក​យក​បាប​ទៀត​ទេ​គឺ​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់ចាំព្រះអង្គ​វិញ។
Copyright information for KhmKCB